(ព្រះសីហនុ)៖ អគ្គិភ័យដែលឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត ស្ថិតនៅសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ បានរលត់ទៅវិញ ក្រោយពីមានកិច្ចអន្តរាកមន៍ពីកម្លាំងសមត្ថកិច្ច។ ការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៤គឿង។

ក្រោយអគ្គិភ័យបានរលត់ហើយនោះ សមត្ថកិច្ចបានពិនិត្យឃើញថា ក្នុងហេតុការណ៍នេះ បណ្តាឲ្យខូចខាតសំភារៈប្រើប្រាស់មួយចំនួន ប៉ុណ្ណោះដូចជា ភួយ ខ្នើយ គ្រែ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។
នៅរសៀលថ្ងៃដដែលនេះ អគ្គិភ័យក៏បានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ដោយបានសម្លាប់ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ផងដែរ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ បានរលត់ទៅវិញហើយ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ បានរលត់ទៅវិញហើយ(ព្រះសីហនុ)៖ អគ្គិភ័យដែលឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត ស្ថិតនៅសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ បានរលត់ទៅវិញ ក្រោយពីមានកិច្ចអន្តរាកមន៍ពីកម្លាំងសមត្ថកិច្ច។ ការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៤គឿង។

Posted by Fresh News on Sunday, January 17, 2016