(សៀមរាប)៖ ជំនួយការផ្ទាល់របស់លោកឧកញ៉ា សៀង ណាំ បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា ឪពុករបស់លោកឧកញ៉ា សៀង ណាំ បានទទួលមរណភាពប៉ុន្មាននាទីមុននេះ (នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦) នាក្រុងសៀមរាប ខេត្តសៀមរាប។

ជំនួយការផ្ទាល់របស់លោកឧកញ៉ា សៀង ណាំ បានឲ្យដឹងថា ឪពុករបស់លោកឧកញ៉ា សៀង ណាំ មានឈ្មោះ ឈុន ហាក់ មានព្រះជន្ម៩៥ឆ្នាំ បានធ្លាក់ខ្លួនឈឺអស់រយៈពេល៥ឆ្នាំមកហើយ។ ដែលទើបញ្ជូនមកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ ។ សពតម្កល់នៅបុរីសៀងណាំ២ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប៕