(កំពង់ស្ពឺ​​​​​​​​​​​​​​​​​​​​​​​​​)៖​​​ បងប្រុសចិត្តអប្រិយម្នាក់ គ្រាន់តែប្រកែកគ្នាតិចតួច ជាមួយប្អូនស្រី​ ​​ខណៈពេលដែលប្អូនស្រីយកបោយជរ័ សំរាប់ដងទឹក វាយក្បាលលេង​ធ្វើឲ្យបងប្រុសរូបនោះខឹង ក៏ស្ទុះទៅទាញឈើបួនជ្រុង វាយក្បាលប្អូនស្រីបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងភ្លាម​ ដោយហេតុការណ៍ដ៏កម្រមួយនេះ ​បានកើតឡើងនៅក្នុងភូមិសំប៉ាន ​ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី១៩​​ ខែមករា​​​​​​ ឆ្នាំ២០១៦នេះ។

​​​​​សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែលត្រូវបងប្រុសចិត្តអប្រិយ ដែលហ៊ានលើកដៃវាយសម្លាប់ មានឈ្មោះ​ ជៀប​​ សុខុន​​​ អាយុ​៣៦​ឆ្នាំ ចំនែកជនដៃដល់ដែលជាបងប្រុសបង្កើត ឈ្មោះ​ ជៀប​ ជឿន​​​ អាយុ៤០ឆ្នាំ រស់នៅផ្ទះជាមួយគ្នា។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនដៃដល់ដែលត្រូវជាបងប្រុសបង្កើត ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួន នឹងកសាងសំណុំរឿង បញ្ជួនទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕