(ត្បូងឃ្មុំ)​៖​ កម្លាំងការិយាល័យគ្រឿងញៀន​ នៃស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយអធិការដ្ឋាន នគរបាលស្រុក មេមត់ ​បានចុះចាប់មុខសញ្ញា ចែកចាយគ្រឿងញៀនម្នាក់ ឈ្មោះ​  ឈុំ​ ចាន់ថូ​ ភេទប្រុស​ អាយុ៣៣​ឆ្នាំ​ ស្នាក់នៅភូមិ​កណ្តោលជ្រុំ ​ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ​តាមដីការ ចុះថ្ងៃទី៧​ខែ​ តុលា​ឆ្នាំ​២០១៥​ ដែលចេញដោយលោក ឈិត​ វិនា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ​ ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន​ នៅចំណុចភូមិ​កំបាស់​ស្រុក​ឃុំមេមត់ ​ស្រុកមេមត់​ នៅម៉ោង១០៖​៤៥​នាទីព្រឹកថ្ងៃទី​១៩​ ខែមករា ឆ្នាំ​២០១៦​នេះ​ ដោយក្នុងនោះបានរកឃើញ ថ្នាំញៀន​ចំនួន៥កញ្ចប់ផដែរ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់មក​កម្លាំង​បានបន្តឆែកឆេរ បក្ខពួកពីរនាក់ទៀត​ ដោយ​ទី១​-ឈ្មោះ​ ហុង​ ភេទប្រុស​ អាយុ៥១​ឆ្នាំ ស្នាក់នៅ ភូមិកំបាស់​ ឃុំមេមង​ស្រុកមេមត់​ និងទី២-​ឈ្មោះ​ ម៉ាត់​ វិន​ ភេទប្រុស​ អាយុ២៦​ ឆ្នាំ​ ជាជនជាតិខ្មែរ​ឥ​ស្លាម​ ស្នាក់នៅភូមិថ្មី​ ឃុំពពេល​ស្រុក​ពញ្ញាក្រែក ហើយនៅក្នុងការឆែកបក្ខពួកទាំងពីរនាក់នេះ គឺកម្លាំងបានរកឃើញ​លុយ​ក្លែងក្លាយ១០០​ដុល្លារ (២សន្លឹក)​ និងសម្ភារ​សម្រាប់ច្រក​ ជាច្រើនទៀត​។

​បច្ចុប្បន្នជនទាំង៣នាក់ ​ត្រូវបានកម្លាំងនាំខ្លួនទៅ​កាន់ អធិការដ្ឋាននគរបាលស្រុកមេមត់​ និងត្រៀមបញ្ជួនខ្លួន ទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕