(ភ្នំពេញ)៖ ដើមឈើតូចៗ និងដើមស្មៅត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅខាងត្បូងវត្តថ្មី សង្កាត់-ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យ​មានការភ្ញាក់ផ្អើលដល់ក្រុមសមត្ថកិច្ច​ពន្លត់អគ្គិភ័យ អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាន ចុះទៅជួយបាត់ពន្លត់ភ្លាមៗ ជៀសវាងបង្កការប៉ះពាល់ ដល់ផ្ទះនៅក្បែរនោះ។

ប្រជាពលរដ្ឋរាយការណ៍ថា មូលហេតុដែលនាំមានគ្រោះអគ្គិភ័យមួយនេះនៅមិនទាន់នៅឡើយទេ តែប្រហែលអាចមកពីការចោលកន្ទុយបារី ឬលួចដុតព្រៃដើម្បីចាប់សត្វ។ នៅកន្លែងកើតហេតុនោះ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យប្រមាណ៣គ្រឿង ចេញទៅជួយអន្តរាគមន៍ផងដែរ៕

 

Posted by Fresh News Photo on Tuesday, January 19, 2016