(ភ្នំពេញ)៖ ដើម្បីប្រាស្រ័យទាក់ទងគ្នាបាន មនុស្សតែងតែ​មាន​ភាសាជាក់លាក់មួយ សម្រាប់ទំនាក់ទំនង​ពិសេស ក្នុងបរិបទទំនាក់ទំនង​​សកលភាវូបនីយកម្ម និងតម្រូវការចាំបាច់​ក្នុងការប្រើប្រាស់​ភាសាសកល ដែលសម្រាប់បម្រើ​ដល់វិស័យសង្គម វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យសំខាន់ៗ​ជាច្រើនទៀត។

យោងតាម​តម្រូវការ និងសារៈសំខាន់នៃការប្រើប្រាស់ភាសាចិនក្នុងការទំនាក់ទំនងនោះ ក្រុមហ៊ុន WESTLINE EDUCATION GROUP Co.,Ltd ដែលជាអ្នកផ្តល់សេវាកម្មអប់រំនាំមុខគេនៅអាស៊ី អាគ្នេយ៍ បានចុះអនុសារណយោគយល់គ្នា(MOU) ជាមួយសាកលវិទ្យាល័យ Nantong Shipping College,Guiyang Pre- School Education College, Guilin University of Electronic Technology នៅប្រទេសចិន បានបើក មជ្ឈមមណ្ឌលភាសាចិនឆាងឈឹង (Chang Cheng Chinese Center) ក្នុងការបណ្តុះបណ្តាលកម្មវិធីសិក្សាភាសាចិន នៅគ្រប់សាខា​នៃសាលា​រៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។

កម្មវិធីសិក្សាភាសាចិននេះ បែងចែកជា២ កម្មវិធី គឺ ទី១- កម្មវិធីសិក្សាភាសាចិនទូទៅ ដែលបើកទូលាយដល់សិស្ស នូវសមត្ថភាពក្នុងការអាន សរសេរ និយាយ និងការស្តាប់ ដោយផ្តោតសំខាន់ ដើម្បីជួយឲ្យពួកគេទទួលបានសមត្ថភាព និងជំនាញភាសាចិនយ៉ាងស្ទាត់ជំនាញ និងទី២-កម្មវិធីសិក្សាភាសាចិនសម្រាប់ទំនាក់ទំនង ដែលបើកដំណើរការសម្រាប់សិស្សធំដែលមិនចេះសោះ រឺមានចំណេះដឹងភាសាចិនតិចតួចហើយ ដើម្បីពង្រឹងជំនាញទំនាក់ទំនងកាន់តែល្អប្រសើរ។

លើសពីនេះ ដើម្បីឲ្យសិស្សឆាប់ចេះ និងជាជម្រើសមួយនៃការសិក្សាភាសាចិន មជ្ឈមមណ្ឌលភាសាចិនឆាងឈឹង នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នឹងផ្តោតសំខាន់លើការជ្រើសរើសកម្មវិធីល្អ ដោយសិក្សាជាមួយវីដេអូ កុំព្យួទ័រ និងសកម្មភាពបង្រៀនថ្មីៗ សប្បាយៗដែលអាចជួយឲ្យសិស្សឆាប់ចាប់បាន និងរៀនបានលឿន។

សិស្ស នឹងទទួលបានការសិក្សាជាមួយគ្រូជនជាតិចិន និងខ្មែរ ដែលត្រូវបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងមានបទពិសោធន៍ច្រើនឆ្នាំ មិនត្រឹមតែបានរៀនភាសាប៉ុណ្ណោះទេ ថែមទាំងមានឱកាសផ្លាស់ប្តូរបទពិសោធន៍ទាំងភាសា វប្បធម៌ និងទស្សនិកិច្ចជាមួយសាកលវិទ្យាល័យដៃគូនៅប្រទេសចិន។ លើសពីនេះ សិស្ស រៀនពូកែអាចទទួលបានអាហារូបករណ៍ និងរង្វាន់លើកទឹកចិត្ត។ល។

សិស្ស ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីសិក្សាភាសាចិននេះ អាចសាកសួរព័ត៌មាននិងចុះឈ្មោះចូលរៀននៅគ្រប់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង៧សាខា និង១០ ទីតាំង ចាប់ពីថ្ងៃនេះតទៅ។

ម៉ោងសិក្សា៖  ម៉ោង ១១៖១៥ព្រឹក ដល់ ១២៖១៥ថ្ងៃត្រង់
           ​     ម៉ោង ០៥៖៣០ល្ងាច ដល់ ០៧៖០០ល្ងាច