(ភ្នំពេញ)៖ ប៉ូលីសនគរបាលចរាចរណ៍ នៅតែបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រហូតមកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦នេះ។ បើយោងតាមលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញថា សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៣៤,២៦៩គ្រឿង ក្នុងនោះ មានម៉ូតូ ៦០ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់ វិញ មានចំនួន ៧,៨៣១គ្រឿង ស្មើ ៦៣ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៣ ,៦៧៣គ្រឿង ៤៧ភាគរយ។នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះដែរ ប៉ូលីសនគរបាលចរាចរណ៍ផាកពិន័យ បានយានយន្តបានជាង ៤,១៥៧គ្រឿង។ នេះបើយោងតាមលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។​

សរុបជារួមឃើញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៥៥៧,៤១៧ គ្រឿង ក្នុងនោះ មានម៉ូតូ ៦១ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់ វិញ មានចំនួន ១៣០,១​០៩គ្រឿង ស្មើ ៦០ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៦៣,៤៣៥គ្រឿង ៤៩ភាគរយ និងផាកពិន័យ បាន ៦៦, ៦៧៤គ្រឿង បង់ប្រាក់ពិន័យ​៧៣ភាគរយ។

សដម្រាប់របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បង្ហាញថា មានមនុស្សស្លាប់បាត់បង់ជីវិត ៦នាក់ រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល៥នាក់៕