(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៦នាក់បានស្លាប់ ៥នាក់រងរបួសធ្ងន់ និង៥នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន៧លើក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ម្សិលមិញ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតម៉ូតូ៨គ្រឿង និង រថយន្តធុនតូច៦គ្រឿង ហើយមូលហេតុដែលបង្កគ្រោះថ្នាក់មាន បើកបរល្បឿនលឿន ៤លើក មិនប្រកាន់ស្តាំ១លើក ប្រជែងគ្រោះថ្នាក់២លើក។

បើយោងតាមលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៣៤,២៦៩គ្រឿង ក្នុងនោះ មានម៉ូតូ ៦០ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់ វិញ មានចំនួន ៧,៨៣១គ្រឿង ស្មើ ៦៣ភាគរយ។ ចំពោះការអប់រំវិញ មានយានយន្ត ៣ ,៦៧៣គ្រឿង ៤៧ភាគរយ។នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះដែរ ប៉ូលីសនគរបាលចរាចរណ៍ផាកពិន័យ បានយានយន្តបានជាង ៤,១៥៧គ្រឿង។ នេះបើយោងតាមលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៕