(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមសម្ពោធ អគារមណ្ឌលសុខភាព ៣កន្លែងនៅខេត្តកំពង់ឆ្នាំង ក្នុងនោះមានមណ្ឌលសុខភាពត្បែងខ្ពស់ ព្រៃគ្រី និងព្រៃមូល ផងដែរ។

មណ្ឌលសុខភាពទាំង៣នេះ បានសាងសង់ និងបញ្ចប់កាលពីឆ្នាំ២០១៤-២០១៥ ក្នុងនោះអគារមណ្ឌលសុខភាពព្រៃគ្រី ចំណាយថវិកាជាង៣៩៨លានរៀល អគារមណ្ឌលសុខភាពព្រៃមូល ចំណាយថវិកាជាង៣៩៨លានរៀល និងអគារមណ្ឌលសុខភាព ចំណាយថវិកា៣៩៩លានរៀល។

លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្នុងរយៈពេល៣៧ឆ្នាំ បន្ទាប់ពីទទួលបានជ័យជំនះ ៧មករា ១៩៧៩ ដែលបានរំដោះប្រជាជនពីរ បបប៉ុលពត យើងបានជំនៈនូវរាល់ឧបសគ្គជាច្រើន និងរួមគ្នាស្តារនិងកសាងប្រទេសឡើងវិញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏សម្រេចបាននូវសមិទ្ធផល គួរឱ្យកត់សម្គាល់ជាច្រើនផងដែរ៕