(ភ្នំពេញ)៖ គណៈអចិន្រ្តៃយ៍នៃព្រឹទ្ធសភា នឹងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគ ហេដ្ឋរចនាសម្ព័ន្ធអាស៊ី (AIIB) និង សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ស្អែកនេះ។

ការពិនិត្យនេះធ្វើឡើងទៅសំណើ របស់គណៈកម្មការជំនាញ ដើម្បីដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ នៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។ សម្រាប់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារ AIIB ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង កម្ពុជានឹងមានភាគប្រមាណ ប្រមាណ៦២៣ហ៊ុន ស្មើនឹងជាង៦២,៣លានដុល្លារ ក្នុងចំណោមភាគហ៊ុនសរុប១លានហ៊ុន នៅក្នុងធនាគារនេះ។ AIIB ត្រូវបានគេមើលឃើញថា នឹងក្លាយជាដៃគូប្រជែងដ៏សំខាន់របស់ World និង ADB ផងដែរ៕

Advertising