(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០១៦ នេះ លោកគោស៊ុំ សារឿត​ អភិបាលខេត្តបន្ទាយមានជ័យ និងលោកមេបញ្ជាការកងពលតូចលេខ៥៣ ព្រមទាំង លោកមេបញ្ជាការកងពលតូចលេខ៥១ ព្រមទាំងនាយទាហានពលទាហានកងពលលេខ៥៣ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ច្រើនរូប បានចូលរួមបំពាក់កំរងផ្កាសព លោកឧត្តមសេនីយ៍ ត្រីសូសុវណ្ណ មេបញ្ជារងលេខ៥៣ ដែលបានទទួលមរណភាពនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដោយរោគគាពាធក្នុងអាយុ៦០ឆ្នាំ។

លោកឧត្តសេនីយ៍ត្រី សូ សុវណ្ណ កើតក្នុងឆ្នាំ១៩៥៦ ក្នុងភូមិឈ្នួរឃុំភ្នៀត ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង ឪពុកឈ្មោះស្មាតសូ ម្តាយឈ្មោះ មឹង ឡាយ មានកូនប្រុស ស្រី៥នាក់។

លោក សូ សុវណ្ណ បានចូលបំរើទ័ពក្នុងឆ្នាំ១៩៧៨ ដល់ឆ្នាំ២០១៦ បានឡើងឋានៈជាឧត្តមសេនីយ៍ត្រី ជាមេបញ្ជាការងកងពលលេខ៥៣។

ក្រោយពេលលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្លាប់ទៅនោះមេបញ្ជាការ មេបញ្ជារង នាយទាហានរង និងពលទាហានព្រមទាំងគ្រួសារ នៅទូទាំងកងពលលរខ៥៣ មានសេចក្តីរន្ធត់ និងតក់ស្លុតឥតឧបមា។

យើងទាំងអស់គ្នាសូមសម្តែងនូវទុក្ខ ដ៏មហាធំធេង ប្រកបដោយការសោកស្តាយអាឡោះអាល័យ ជាទីបំផុត។

ការបាត់បង់ជីវិតរបស់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ នេះមេបញ្ជាការកងពល នាពេលនេះគឺជាការបាត់បង់ មេបញ្ជាការជាមិត្ត រួមអាវុធរួមកាងារក្នុងអង្គភាព ជានាយទាហានដឹកនាំ ជាទីស្រឡាញ់មួយរូបរបស់អង្គភាព និងជាកុលបុត្ររបស់ជាតិ ដែលស្ទើរតែពេញមួយជីវិត របស់លោក សូ សុវណ្ណ បានលះបង់គ្រប់បែបយ៉ាង បានចូលរូមក្នុងចលនា ក៏ដូចជាវិស័យព្រពុទ្ធសាសនា ពិសេសក្នុងការចូលរួមចំណែកកសាងការពារសន្តិភាព អភិវឌ្ឍន៍សង្គម ក៏ដូចជាអង្គភាពជាដើម។

ទោះបីលោកឧត្តមសរនីយ៍ត្រី សូ​ សុវណ្ណ បានចែកឋានក៏ពិតមែន ប៉ុន្តែគំរូវីរៈភាពរបស់លោក បានស្ថិតក្នុងសណ្តានចិត្ត ក្នុងក្រអៅបេះដូងរបស់យើង ទាំងអស់គ្នាជានិច្ច និងត្រូវបានជាតិ និងអង្គភាពចារទុកជាប្រវត្តិសាស្ត្រ៕