(បន្ទាយមានជ័យ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ រវាងLexus បុកជាមួយ Highlander នៅវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខបុរីសានហូ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ស្រី រ៉ាទី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ខាងលើ បើកបររថយន្ត Highlanderពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1AB-2750។ រីឯភាគរបួសធ្ងន់មានឈ្មោះ ខន ខិតខំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត បើកបររថយន្ត Lexus RX330 ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2AB-0042 ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា នេះថា មុនពេលកើតហេតុរថយន្ត Highlander បានបើកបរក្នុងទិដៅច្រាសទិសគ្នាដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ទាំង២បុកពេញ ទំហឹងបណ្តាលឲ្យរថយន្តទាំង២ ខ្ទាតជាង៥០ម៉េត្រ បណ្តាលឲ្យអ្នកបើកបររថយន្តហាយឡិនដ័រ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែង កើតហេតុ រីឯភាគី Lexus រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ។

រថយន្តទាំង២ត្រូវបាននគរបាលចរាចរណ៍ ក្រុងនាំយកទៅរក្សាទុកដើម្បីដោះស្រាយគ្នា តាមច្បាប់នាពេលក្រោយ៕