(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភានិយាយភាសាបារាំង ដែលហៅកាត់ថា APF នៅសណ្ឋាគារ Angkor Palace Resort and Spa ខេត្តសៀមរាប នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករានេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា សម្តេចពញាចក្រី ហេង សំរិន ប្រធានសភានៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។ គណៈប្រតិភូដែលមានជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភានិយាយ ភាសាបារាំង ចំនួន១៥ប្រទេស ក្នុងចំណោម១៦ប្រទេស រួមមាន ប៊ែលហ្ស៊ិក កម្ពុជា កាមេរ៉ូន កាណាដា បារាំង លុចសំបួរ ម៉ាដាហ្គាស្កា ម៉ារ៉ុក សាធារណរដ្ឋកុងហ្គូ កុងហ្គូ សេណេហ្គាល់ ស្វីស នីហ្សេ ឆាត និងអង្គការអន្តរជាតិ នៃប្រទេសភាសាបរាំងនឹងចូលរួម ក្នុងកិច្ចប្រជុំនេះ៕

សូមអានសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភាទាំងស្រុង៖