(ប៉ាគីស្ថាន)៖ យោងតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុម​ឧទ្ទាម Taliban នៅប្រទេសប៉ាគីស្ថាន បានអះអាងទទួលស្គាល់ថា ការវាយប្រហារលើសាកលវិទ្យាល័យ Bacha Khan University នៅភាគខាងជើងប្រទេស ប៉ាគីស្ថាន គឺជាទង្វើរបស់ខ្លួន​ ដែលបានបណ្តាលឲ្យមនុស្ស២០នាក់បានស្លាប់ និង​ជាង ៥០នាក់បានរងរបួស បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង​បានសម្រុក ចូល និងបាញ់រះនៅក្នុងសកលវិទ្យាល័យ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកូនសិស្ស, គ្រូបង្រៀន, ​សន្ដិសុខ និងខ្មាន់កាំភ្លើងចំនួន ២នាក់ផងដែរ។

តាមការបញ្ជាក់ពីខាងសកលវិទ្យាល័យបានឲ្យដឹងថា យ៉ាងហោចណាស់មានសិស្ស ៣.០០០នាក់ នៅក្នុងសកល​វិទ្យាល័យ ខណៈដែល ក្រុមខ្មាន់កាំភ្លើងសម្រុកចូល។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនក្រុមឧទ្ទាមតាលីបង់ បានសម្រុកចូល និងបើកការវាយប្រហារ​ទៅលើ​សាលារៀនមួយកន្លែងក្នុង ទីក្រុង Peshawar ដោយបានសម្លាប់មនុស្ស១៣៤នាក់៕

Advertising