(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកឆ្លូង ក្រោមការបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភក្រ័វាសនា មេបញ្ជាការអាវុធហត្ថស្រុកឆ្លូង ក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចោលួចសកម្ម និងចែកចាយគ្រឿងញៀន នៅចំនុចអូរឈើទាល ភូមិវាលកន្លែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ផាត សុភក្រ័វាសនា បានឲ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រតិបត្តការបង្រ្កាបមុខសញ្ញាលួចមានស្ថានទម្ងន់ទោស និងជួញដូរប្រើប្រាស់នូវសាធាតុញៀននេះឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សាន សៃ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបបរមិនពិតប្រាកដ រស់នៅភូមិវាលកន្លែង ឃុំកំពងដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ផាត សុភក្រ័វាសនា បានបន្ថែមថា ប្រតិបត្តការបង្រ្កាបនេះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសាធាតុញៀនចំនួន៦កញ្ចប់ ទូរសព្វ័ចំនួន១គ្រឿង, កន្រ្តៃ១ កាំបិទផ្គាក១ ,ម៉ូតូចំនួន២គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានឃាត់ខ្លួន រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ដើម្បីបំពេញនិតិវិធីតាមច្បាប់៕