(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន១២​លើក (យប់៦​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់១១​នាក់ (ស្រី២នាក់) របួសធ្ងន់១៧​នាក់ (ស្រី៣នាក់​) របួសស្រាល១៩នាក់ (ស្រី៩​នាក់) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន១៥​នាក់ (យប់១២​នាក់)​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១២លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២៣គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១២​គ្រឿង រថយន្ត​ធុន​តូច៥​គ្រឿង រថយន្ត​ធុន​ធំ៤​គ្រឿង យានផ្សេងៗ២គ្រឿងផងដែរ ហើយ​មូលហេតុ​ដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន៖ ល្មើស​ល្បឿន៣​លើក មិនគោរពសិទ្ធិ១លើក ​មិនប្រកាន់ស្តាំ១លើក​ ប្រជែងគ្រោះថ្នាក់៣លើក បត់គ្រោះថ្នាក់៣លើក ដោយឡែក​យាន​ល្មើស ​សរុប​ទូទាំង​ប្រទេស​មាន៨៨៤៩គ្រឿង បាន​ធ្វើ​ការអប់រំ​មាន៤៣៥១គ្រឿង និង​ពិន័យ​សរុប៤៤៩៨គ្រឿង និង​ពុំមានឃាត់​យាន​ទុកនោះទេ​​៕