(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១​ ខែមករា ឆ្នាំ២០១៦នេះ ក្រសួងវប្បធម៌ បានរៀបចំពិធីតភ្ជាប់​ព្រះកេសទៅ​នឹងដងខ្លួន រូបបដិមាព្រះហិរហរៈឡើងវិញ នៅក្នុងសារមន្ទីរជាតិ។ ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិ​បតីភាព ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។

រូបបដិមាព្រះហិរហរៈនេះ បានបាត់អស់រយៈពេលជាង១៣០ឆ្នាំមកហើយ ។ បន្ទាប់មកត្រូវបានរកឃើញដោយ សារមន្ទីរហ្គីម៉េប្រទេសបារាំង និងបានបញ្ជូនមកឱ្យប្រទេសកម្ពុជាវិញ នាថ្មីៗនេះ ។

មន្រ្តីក្រសួងវប្បធម៌ បាននិយាយថា ការជួបគ្នាវិញរវាងព្រះកេស និងដងខ្លួននេះ គឺជាការនាំយកមកវិញ នូវព្រលឹងរបស់ជាតិ ព្រលឹង វប្បធម៌ ព្រលឹងអាទិទេព ព្រលឹងវត្ថុបុរាណ ដែលបានបែកគ្នា រយៈកាលដ៏យូរអង្វែងមួយ៕