(ភ្នំពេញ)៖ ក្មេងរើសអេតចាយអាយុ១៣ឆ្នាំ បានលួចកាច់ដែកបង្អួច នៅផ្ទះឯកឧត្តមម្នាក់ ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ យកទៅលក់ត្រូវបានសមត្ថកិច្ចល្បាតឃើញ ហើយឃាត់យកមកអប់រំ សាវតាជាតិកាលពីវេលាម៉ោង១២៖៥២នាទី ថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

ក្មេងដែលលួចដែកឈ្មោះ រស់ ណុំអាយុ១៣ឆ្នាំ ស្នាក់នៅផ្លូវរថយន្តភ្លើង ភូមិកើតហេតុមុខរបរ រើសអេតចាយ។ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ ក្មេងខាងលើមានអាយុ១៣ឆ្នាំ ដើររើសអេតចាយជាងរៀងរាល់ថ្ងៃ ដើម្បីចិញ្ចឹមម្តាយឪពុកពិកាភ្នែក និងពិការជើងខណៈដែលគេកំពុងដើរើសអេតចាយស្រាប់តែឃើញ បង្អួចដែកដែលមានដាន កាច់ស្រាប់នោះ ក៏បានកាច់បន្តបាន ១ធុងពេតត្រូ ស្រាប់តែត្រូវសមត្ថកិច្ចល្បាតឃើញឃាត់យកមកប៉ុស្តិ៍ធ្វើការអប់រំតែម្តង៕