(ឡុងដ៍)៖ ចក្រភពអង់គ្លេស ទទួលបានប្រាក់ប្រមាណជាង ១,៤ពាន់លានដុល្លារអាមេរិក ពីការលក់អាវុធទៅឲ្យ​ប្រទេសអារ៉ាប៊ី សាអូឌីត ដែលការលក់នេះទើបតែធ្វើឡើងនៅក្នុងរដូវក្ដៅឆ្នាំមុន ខណៈដែល​ពិភពលោកបាន​មើល​ឃើញថា ការលក់អាវុធទៅឲ្យអារ៉ាប៊ី សាអូឌីតគឺបានរំលោភសិទ្ធិមនុស្ស នេះបើយោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី២១ ខែមករា។

នៅក្នុងឯកសារផ្លូវការរបស់រដ្ឋាភិបាល បានឲ្យដឹងថា នៅក្នុងចន្លោះខែកក្កដា ដល់កញ្ញា អង់គ្លេសបានលក់អាវុធជាច្រើនប្រភេទឲ្យ ទៅអារ៉ាប៊ី សាអូឌីត ដែលការបញ្ជាទិញនេះគឺដើម្បីការពារខ្លួន ប៉ុន្តែក្រុមអ្នកឃ្លាំមើលបាន​លើក​ឡើងថា វាមិនមែនជាការការពារខ្លួនតែ តែវាបានរំលោភលើ​សិទ្ធិមនុស្ស។

អាវុធ ដែលអង់គ្លេសលក់ទៅឲ្យអារ៉ាប៊ី សាអូឌីត រួមមានមីស៊ីល, គ្រាប់រ៉ូកែត និងគ្រាប់បែកជាដើម ដែលសុទ្ធសឹង​ជា​អាវុធទំនើប ទើបតែផលិតរួច៕