(ភ្នំពេញ)៖ នៅវេលាម៉ោង ៧យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ មានករណីផ្ទុះធុងហ្គាស ស្ថិតនៅក្បែរហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យកើតគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។

ភ្នាក់ងារ Fresh News បានទៅដល់កន្លែងកើតហេតុបានរាយការណ៍ឲ្យដឹងថា ករណីនេះផ្ទុះឆេះនៅកន្លែងស្តុកហ្គាសតែម្តង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ 

* នៅពេលនេះមានឡានចំនួន៥គ្រឿងត្រូវបានរងការឆាបឆេះ និងមនុស្ស២នាក់រងរបួស (គិតត្រឹមម៉ោង ៧៖៤០នាទីនេះ)។

* ឃ្លាំងស្តុកហ្គាសនេះរបស់ហាងហ្គាស ទាន់សម័យ

* ភ្នាក់ងារ Fresh News រាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅពេលនេះមានស៊ីទែនហ្គាសដ៏ធំមួយ នៅក្បែរកន្លែងឆេះ ពុំទាន់មានអ្នកណាហ៊ានចូលនោះទេ !

* Fresh News រាយការណ៍៖ ស្ថានភាពករណីភ្លើងឆេះ ហាក់បានធូរស្រាលខ្លះ (គិតត្រឹមម៉ោង ៨៖០០នាទី)

* នៅម៉ោង ៨៖១៥នាទីនេះ អគ្គិភ័យដែលឆេះដោយសារផ្ទុះធុងហ្គាស ត្រូវបានបាញ់រលត់ ក្រោយពីមានការអន្តរាគមន៍ពីឡានទឹក៕