(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖១៥នាទី ថ្ងៃទី២១ ខែមករានេះ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ករណីផ្ទុះធុងហ្គាស នៅក្បែរហ្គ្រេនភ្នំពេញ ត្រូវបានរលត់ ក្រោយឡានទឹកអន្តរាគមន៍អស់ជាច្រើនគ្រឿង ដោយប្រើរយៈពេលជិតមួយម៉ោង។

ទីតាំងផ្ទុះធុងហ្គាស ស្ថិតនៅក្បែរហ្គ្រេនភ្នំពេញ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ឃ្លាំងស្តុកហ្គាសនេះរបស់ហាងហ្គាស ទាន់សម័យ។

សូមជំរាបថា អគ្គិភ័យឆេះសន្ធោសន្ធៅនេះ បានចាប់ផ្តើមឆេះនៅម៉ោងប្រមាណជាង៧៖០០នាទីយប់ថ្ងៃនេះ៕ (សូមទស្សនារូបភាពក្រោយអគ្គិភ័យឆាបឆេះកន្លែងស្តុកហ្គាស)