(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២០ មកដល់ថ្ងៃទី២១ ខែមករា ២០១៦នេះ តាមតួលេខស្ថិតិផ្លូវការរបស់ Facebook.com គឺបានបង្ហាញអោយឃើញថាទំព័រ FACEBOOK របស់សម្តេចតេជោ ហ៊ុន សែន មានការគាំទ្រ និងចូលចិត្ត (LIKES) កើនឡើងដល់  1,950,033 (នៅម៉ោង ៩៖២៨យប់នេះ)។ បើតាមកម្លាំងកើនបែបនេះ គឺអាចឡើងដល់២លាន សម្រាប់៥ថ្ងៃទៀត។

ថ្ងៃនេះបើតាមស្ថិតិប្រចាំថ្ងៃរបស់ http://www.socialbakers.com គឺចំនួនអ្នកគាំនិងទ្រចូលចិត្តសម្តេចតេជោ ហ៊ុន សែន បន្តកើនឡើងទ្វេរដងច្រើនជាង លោក សម រង្សី = (10,434 ) fans, រីឯ លោក សម រង្សី គឺមានអ្នកចូលចិត្តតែ (3,495 fans), និង លោក កឹម សុខា ទទួលបានតែ (659 fans)។ គណបក្សប្រឆាំងហាក់កំពុងធ្លាក់ចុះឥទ្ឋិពលនិងការគាំទ្រពីសាធារណះជន និងពីស្រទាប់យុវជនជាបន្តបន្ទាប់។

ប្រជាពលរដ្ឋ ជាពិសេសយុវជន ពិតជាបាននិងកំពុងបែរមកគាំទ្រសម្តេច តេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនាំមកនូវសន្តិភាព និងការរីកចម្រើនពិតប្រាកដដល់កម្ពុជាទាំងមូល៕