(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦នេះ បានដឹកនាំ​ក្រុមក្រុមការងារយុវជនខេត្ត ក្រុងប៉ោយប៉ែត សង្កាត់និមិត្ត ចុះជួយសាងសង់លំនៅដ្ឋាន ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន២គ្រួសារ នៅភូមិសូរិយា និងភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គ្រួសារទទួលបានផ្ទះថ្មី ចំនួន២ខ្នងនោះ  ទី១- គ្រួសារឈ្មោះ ឈៀត ឆេន អាយុ៤៣ ឆ្នាំ ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រគុណ ៦ម៉ែត្រ  និងថវិកា១០ ម៉ឺនរៀល និង ប្រជាពលរដ្ឋចូលរួម ៧០ នាក់ ម្នាក់សារុង១ ថវិកា ៥ពាន់រៀល ចាស់ជរាពិការ ចំនួន២នាក់ ម្នាក់ៗ អង្ករ៥០គីឡូក្រាម ថវិកា ១០ ម៉ឺនរៀល ព្រះសង្ឃ ២អង្គ ១អង្គ៥ ម៉ឺនរៀលផងដែរ និងទី២-គ្រួសារ ឈ្មោះ ប៉ាច រ័ត្ន អាយុ ៣៩ឆ្នាំជាកម្មករ ផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ និងបានជូនចាស់ជរាជាអតីតយុទ្ធជន ចំនួន ១២ នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង ១ ថវិកា ៥ ម៉ឺនរៀល ចុងភៅ ១២នាក់ សារុង១ថវិកា ៥ពាន់រៀល និងបានឧបត្ថម្ភថវិកាដល់ក្រុមការងារ យុវជនក្រុងប៉ោយប៉ែត សម្រាប់បន្តការងារមនុស្សធម៌ចំនួន១លានរៀលផងដែរ។ ក្នុងនោះលោក សួន បវរ បានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយប្រជាពលរដ្ឋទីទាល់ក្រ រួមចំណែកអនុវត្ត សិល្បះចែករំលែករបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕