(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងប្រាប់ Fresh News ថា បន្ទាប់ពីបានដំឡើងប្រព័ន្ធភ្លើងស្តុបថ្មី នៅផ្លូវវេងស្រេងរួចរាល់ ចាប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ  សាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណើការភ្លើងស្តុបថ្មីចំនួន ៣កន្លែង នៅផ្លូវវេងស្រេង។

លោកបន្តថា ភ្លើងស្តុប៣ន្លែងនោះ មានទីតាំងដូចខាងក្រោម៖
១-ប្រសព្វរវាងផ្លូវវេងស្រេងនិងផ្លូវលូ៥
២-ប្រសព្វរវាងផ្លូវវេងស្រេងនិងផ្លូវលេខ១០១៩
៣-ប្រសព្វរវាងផ្លូវវេងស្រេងនិងផ្លូវភូមិទួលពង្រ។

លោក សាំ ពិសិដ្ឋ បញ្ជាក់បន្ថែមថា នៅយប់មិញនេះដែរ បង្គោលភ្លើងបំភ្លឺផ្លូវ សរុបចំនួន១៦០ដើម តាមដងផ្លូវវេងស្រេង ត្រូវបានដាក់ឲ្យបំភ្លឺ១០០% រួចរាល់ហើយ៕