(កណ្តាល)៖ រថយន្តម៉ាក Lexus RX ៣០០មួយគ្រឿង បានព្រលះគ្នាជាមួយម៉ូតូមួយគ្រឿង នៅលើដងផ្លូវ បណ្ដាលអ្នកជិះម៉ូតូស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់  ដោយហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩៖១០នាទីយប់ នៅចំណុចមុខវត្តជ្រោយអំពិល ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីជិះរថយន្ត មានគ្នាចំនួន៥នាក់រួមមាន៖ ១-ឈ្មោះជុំ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងសង្ហារឹម មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល  ជាម្ចាស់រថយន្ត។ ២-ឈ្មោះរស់ ស៊ុណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសង្ហារឹម មានទីលំនៅភូមិ ទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំខេត្តកណ្តាល។
៣-ឈ្មោះ ក្រោស សាវឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសង្ហារឹមមាន ទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំខេត្តកណ្តាល។ ៤-ឈ្មោះផា ណាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង៥-ឈ្មោះឆែ សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសង្ហារឹម មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ អ្នកទាំង៥ជិះ រថយន្តម៉ាក LUXeS 300 ពណ័ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-0342។

ចំណែកភាគីម្ខាងទៀតជិះម៉ូតូ១គ្រឿង មានគ្នា៣នាក់រួមមាន៖ ១-ឈ្មោះសួង ភណ្ឌ័ ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្លាប់នៅនឹងកន្លែង។ ២-ឈោ្មះទ្បាច ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសធ្ងន់ និង៣-ឈ្មោះគង់ ស្រីវង់ ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកំពង់ស្វាយ ឃំុកំពង់ស្វាយ ខេត្តកណ្តាល រងរបួសធ្ងន់ ដោយជនរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកសង់ ពណ័ក្រហម ពាក់ស្លាកលេខភ្នំពេញ1E-8749។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ភាគីរថយន្តបើកបរទិសដៅ ពីកំពង់ស្វាយទៅភ្នំពេញ រីឯភាគីខាងម៉ូតូ បើកបរចេញពីហូបការទិសដៅ ពីផ្លូវលំស្រែអំពិល ទៅកំពង់ស្វាយ ពេលមកដល់ចំណុចកើតហេតុ ទល់មុខក្លោងទ្វារវត្តស្រែអំពិល ភាគីទាំងពីរបានបុកគ្នា ចំពីមុខពេញទំហឹងបណ្តាលឲ្យ ភាគីខាងម៉ូតូស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់ បន្ទាប់មករថយន្តបង្កបានបើករត់គេចខ្លួន តែត្រូវសមត្តកិច្ចប៉ុស្តិ៍ឈើទាល ដេញចាប់រថយន្តបានរួមទាំងម្ចាស់ ទាំងរថយន្តបញ្ជូនទៅផ្នែក ជំនាញចរាចរណ៍ស្រុកកៀនស្វាយ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕