(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានផ្តល់ម៉ូតូដ៏ថ្មីស្រឡាង​ ជូនដល់លោកគ្រូបង្រៀនចំនួន៤រូប នៅតំបន់ដាច់ស្រយាលអារ៉ែង ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។

ពិធីប្រគល់ម៉ូតូជូនលោកគ្រូទាំង៤រូបនេះ ​លោក ប៊ុន លើត អភិបាលខេត្ត បានកោតសសើរចំពោះលោកគ្រូ ដែលខិតខំចិត្តទុកដាក់ ក្នុងការបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ដែលនៅតំបន់ដាច់ស្រយាល ឆ្ងាយជាងគេ ហើយពិបាកក្នុងការធ្វើដំណើរ ដែលនេះសបញ្ជាក់ថា លោកពិតជាមានភាពម៉ឺងមាត់​ ក្នុងការបង្រៀន ដើម្បីផ្តល់ចំណេះដឹងជូនសិស្សានុសិស្ស នៅតំបន់នោះ មិនថាពិបាកឬយ៉ាងណានោះទេ។

ដោយមើលឃើញភាពលំបាក និងភាពតស៊ូរបស់លោកគ្រូនោះ ទើបលោកអភិបាល បានផ្តល់ម៉ូតូចំនួន៤គ្រឿង ដល់លោកគ្រូចំនួន៤រូប ដើម្បីជាមធ្យោបាយធ្វើដំណើរ ក្នុងការទៅបង្រៀនសិស្ស។

លោកនឹងយកម៉ូតូនេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ ទៅតាមតួនាទីជាលោកគ្រូបង្រៀន​ ហើយខិតខំផ្តល់ចំណេះដឹងជូនសិស្ស ដើម្បីឲ្យទទួលបាននូវចំណេះដឹងកាន់តែខ្ពស់ ហើយមានធនធានមនុស្ស ឲ្យបានរឹងមាំលើវិស័យអបរំ៕