(មីយ៉ាន់ម៉ា)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា (ភូមា) លោក ថេន សេន បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦នេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសនយោបាយ​ ចំនួន១៥នាក់ នៅមុនពេលផ្ទេរអំណាច ​ឲ្យគណបក្សប្រឆាំង ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំ នេះបើយោងតាមការ​ចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា។

គួរបញ្ជាក់ផងដែរថា គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សប្រឆាំង និងដឹកនាំ​ដោយលោកស្រីអ៊ុងសាន ស៊ូជី បានទទួលជ័យជំនះយ៉ាងភ្លូកទឹក ភ្លូកដី ទៅលើការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ហើយលោក ​ថេន សេន បានសន្យាថានឹងផ្ទេរអំណាច ឲ្យគណបក្សប្រឆាំងដោយ​សន្ដិវិធី នៅ​ក្រោយ​ពេលគណៈកម្មការរៀបចំ ការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ៕