(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ ព្រឹទ្ធសភាបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ពីរ ក្នុងថ្ងៃតែមួយ។ សេចក្តីព្រាងច្បាប់ទី១៖ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការ បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ទី២៖ ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាយថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០១៤។

សេចក្តីព្រាងច្បាប់ទាំងនោះ ត្រូវបានសមាជិកព្រឹទ្ធសភាអនុម័តគាំទ្រ ដោយសម្លេងភាគច្រើនលើសលុប។

សូមបញ្ជាក់ថា ព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការ បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនេះ មានចំនួន១១ជំពូកនិង៦០មាត្រា។ ចំណែក សេចក្តីព្រាងច្បាប់ថវិកាទូទាត់ថវិកាទូទៅឆ្នាំ២០១៤ វិញ មាន៣ជំពូក និង១២មាត្រា៕