(ភ្នំពេញ)៖ កម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅថ្ងៃសុក្រ ទី២២ ខែមករានេះ ទស្សនិកជននឹងសប្បាយរីករាយ កំសាន្តអារម្មណ៍ ជាមួយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាដូចជា លាង សុផាឡែន , ជុំ លីណូ, នាយ ចាប ចៀន និងកញ្ញា ស្រីអូន ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយជាមួយកម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅថ្ងៃសុក្រ ទី២២ ខែមករានេះ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩យប់ នៅស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ហើយទស្សនិកជនទាំងអស់ ក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់ ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នេះ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃ របស់លោក-អ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ៧៖០០ថ្ងៃសុក្រនេះ៕