(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយផ្ទេរ និងតែងតាំងព្រះរាជអាជ្ញាចំនួន ៥រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងព្រះរាជក្រឹត្យបានធ្វើការផ្ទេរ និងតែងតាំងមុខតំណែងដូចតទៅ៖

១៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ផ្ទេររមកកាន់តំណែងព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

២៖ លោក វង្ស ប៊ុនវិសុទ្ធ វីរៈព្រះរាជអាជ្ញា ថ្នាក់លេខ៣ តែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

៣៖ លោកគឺ ប៊ុណ្ណារ៉ា វីរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ តែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

៤៖ លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ទេរឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌

៥៖ លោកលី សុផាណា រាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ផ្ទេរមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖