(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នៅ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានចេញសេចក្តីសម្រេចមួយ​ដែលមាន ចំនួន៤ទំព័រ មាន១២ប្រការ ផ្ញើជូនដល់ក្រសួងសាធារណកា​និងដឹកជញ្ចូន។​ យោងតាមសេចក្តីសម្រេច ដែលអង្គភាព Fresh News ទទួលបាន នៅព្រលប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ​នៅក្នុងសេចក្តីសម្រេចនោះ  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បាន​សម្រេចអនុញ្ញាតឲ្យក្រសួងសាធារណការ និងដឹកជញ្ចូនអនុវត្ត នូវកិច្ចការសំខាន់ៗជាច្រើនចំណុច។

អង្គភាព Fresh News បានដកស្រង់នូវសេចក្តីសម្រេចសំខាន់ៗមួយចំនួនដូចជា៖

* អនុវត្តប្រមូលចំណូលពីម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ជាតិ។នៅក្នុងសេចក្តីសម្រេចនោះ បានបញ្ជាក់ថា សេវាសាធារណ ដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ចូន ត្រូវរៀបចំជាកម្រសេវាសាធារណៈ ដែលមានរាយនាមលម្អិតពីតម្លៃសេវា រយៈពេលសេវា​និងសុពលភាពនៃសេវា ស្របតាម​ប្រភេទសេវាសាធារណនីមួយៗ។

* ក្រសួងសាធារណការ និងដឹកជញ្ចូន ត្រូវផ្សាយជាសាធារណ ជាពិសេសកន្លែងផ្តល់សេវា ត្រូវបិទប្រកាសរួម ព្រមទាំងកម្រឯកសារ និងនីតិវិធីសម្រាប់ការផ្តល់ឯកសារ ដែលជាប់ពាក់ព័ន្ធ។

* រាល់ការទទួលប្រាក់ចំណូលជាសាច់ប្រាក់ រឺមូលប្បទានប័ត្រ លើការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ត្រូវប្រើប្រាស់បង្កាន់ដៃ ។

* រដ្ឋបាលកណ្តាលសាធារណ និងដឹកជញ្ចូន និងមន្ទីរសាធារណការ និងដឹកជញ្ចូនជាតិ ខេត្ត ត្រូវទទួលខុសត្រូវ ប្រាក់កាស លើប្រាក់ចំណូលដែលប្រមូលបាន បង់ប្រាក់ចំណូលនិងធ្វើសាលកប័ត្រ ចំណូលថវិកាជាតិ រួមនឹងចំណុចសំខាន់ៗជាច្រើនទៀត។

នៅចុងបញ្ចប់នៃសេចក្តីសម្រេចនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុបានបញ្ជាក់ថា អគ្គលេខាធិការ នាយខុទ្ទកាល័យ អគ្គនាយក ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ ក្រោមឪវាទរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ  និងក្រោមឪវាទក្រសួងសាធារណៈការ និងដឹកជញ្ចូន ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃនេះតទៅ៕

ដើម្បីដឹងពីព័ត៌មានលំអិត ជុំវិញសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ សូមអានសេចក្តីសម្រេចបន្ថែមទៀត៖