(ភ្នំពេញ)៖ លោក ប៉ា សុជាតិវត្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីបាន និងកំពុងដំឡើងស្លាកឈ្មោះផ្លូវនានា ដោយគិតត្រឹមថ្ងៃទី២២ ខែមករានេះ ដំឡើងបានចំនួន ៤៩០ស្លាក នៃចំនួនសរុបចំនួន៣ពាន់ស្លាក។

លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង FacebooK Page ផ្លូវការរបស់លោកថា ក្នុងផែនការដំឡើងស្លាកឈ្មោះផ្លូវ ក្នុងរាជធានីភ្នំពេញចំនួន ៣០០០ស្លាក គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងដំឡើងស្លាករួចបានចំនួន ៤៩០ស្លាក លើចំនួនសរុប ៣០០០ស្លាក ត្រូវជា១៦% ដែលបានដំឡើងរួចនូវផ្លូវចំនួន១៥ខ្សែ ដូចខាងក្រោម៖

១-មហាវិថីព្រះនរោត្តម
២-តិរវិថីស៊ីសុវត្ថិ
៣-មហាវិថីព្រះមុនីវង្ស
៤-មហាវិថីម៉ៅសេទុង
៥-មហាវិថីព្រះសីហនុ
៦-មហាវិថីកម្ពុជាក្រោម
៧-មហាវិថីសម្តេចសុធារស
៨-វិថីសម្តេចប៉ែន នុត
៩-វិថីព្រះត្រសក់ផ្អែម
១០-វិថីឧកញ៉ា ទេព ផន
១១-មហាវិថីប៉ូឡូញ
១២-ផ្លូវលេខ ៥១៦
១៣-ផ្លូវលេខ ៥៩២
១៤-ផ្លូវលេខ ៥៩៨
១៥-ផ្លូវលេខ ៣១៥ ៕