(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ជាច្រើននាក់ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការ បង្ក្រាបបទល្មើសព្រៃឈើ​ ថ្នាក់ជាតិ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ បាននឹងកំពុងធ្វើការឡោមព័ទ្ធ និងចុះទៅបង្ក្រាបទីតាំងស្តុកឈើ របស់ក្រុមហ៊ុន CNV ស្ថិតនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។

លោកឧត្ដមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការអាវុធហត្តខេត្តក្រចេះ ដែលកំពុងដឹកនាំកម្លាំងចុះទៅឡោមព័ទ្ធ ទីតាំងស្តុកឈេីខាងលើនេះ បានប្រាប់ភ្នាក់ងារ Fresh News ថា មានឈើប្រភេទធ្នង់ និងសុក្រមជាច្រើនដុំ ដែលស្ថិតនៅក្នុងទីតាំងរបស់ក្រុមហ៊ុន តែមិនទាន់ដឹងថា ប៉ុន្មានម៉ែត្រគូបនោះឡើយ ដោយរង់ចាំការវាស់ពីក្រុមមន្រ្តីជំនាញ របស់រដ្ឋបាលព្រៃឈើសិន។

លោកឧត្ដមសេនីយ៍ត្រីបានបញ្ជាក់ថា កម្លាំងរបស់លោក បាននឹងកំពុងឈរជេីង នៅទីតាំងស្តុកឈេីហេីយ លោកបានរាយការណ៍គណ:កម្មការជាតិ បង្ក្រាបបទល្មេីសព្រៃឈេី ដើម្បីសុំគោលការណ៍បន្តទៀត៕