(បន្ទាយមានជ័យ)៖ នៅទីបញ្ជាការវរៈ​៥១៥ មានទីតាំងលើនៅ​ភ្នំខ្លែងព័ណ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែមករា ២០១៦ មានការបើកកិច្ចប្រជុំរួមជាលក្ខណៈអន្តរ​ក្រសួង ដើម្បីពិនិត្យ​ទីតាំងដែលរងការប៉ះពាល់​ក្រោយពេល​ការដ្ឋានសំណង់​យកសម្ភារៈជួសជុលស្ថាបនាផ្លូវជាតិលេខ៥៨។

ពិធីនោះមានការចូលរួមពីសំណាក់​លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីក្រសួងរ៉ែថាមពល មន្ត្រីក្រសួងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុមសៀងហៃគ្រុប ព្រមទាំងមេបញ្ជាការវរ៥១៥ផងដែរ។

លោកលី សារី បានថ្លែងថា យោងតាមស្មារតីអង្គប្រជុំ​របស់អន្តរក្រសួងបានសំរេចទី១ ឲ្យក្រុមហ៊ុន សៀងហៃគ្រុប ដែលទទួលបានកាស្ថាបនា​ផ្លូវជាតិលេខ៥៨ ចុះទៅពិនិត្យទីតាំងសំរាប់យកថ្មថ្មី ​មានចំងាយឆ្ងាយពីទីតាំងចាស់ប្រមាណ៧០០ម៉ែត្រ ហើយក្រុមហ៊ុន​សិក្សា​អោយបានឆាប់បំផុត ដែលអាចធ្វើបានហើយ ថ្ម​ដែលក្រុមហ៊ុនបានដាក់​បន្ទុះ​​ហើយអនុញ្ញាត​អោយកិនអោយអស់ទី២ បើក្រុមហ៊ុនសិក្សាហើយថាថ្មកន្លែងថ្​មីប្រើការបាន គឺក្រុហ៊ុនមិនចាំបាច់រើគ្រឿងចក្រទៅកន្លែងថ្មីទេ គឺអនុញ្ញាតអោយដឹកជញ្ជូន មកកិនកន្លែងចាស់​តែបើកន្លែងថ្មីរកឃើញថាថ្មទីនោះ ប្រើការមិនបានគឺអនុញ្ញាតអោយក្រុមហ៊ុន យកកន្លែងចាស់តែ​អោយយកចាប់​ពីជើងភ្នំ ឈប់​អោយខាងលើភ្នំទៀតទេ វាប៉ះពាល់ដល់ទីតាំងដាក់កាំភ្លើងធំ សំរាប់ការពារប្រទេស។

លោក លី សារី បានបន្ថែមថា កន្លែទីតាំងថ្មីអោយសិក្សាមានតែចំនួន២៥ហិកតាប៉ុណ្ណោះ។

បន្ទាប់មកលោកអភិបាលរងខេត្តចុះទៅជួយដោះស្រាយផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃគប់២គ្រួសារដែលនៅសល់តាមកាញ៉ុះញ៉ុងមិនព្រមដោះស្រាយ ទី១គ្រួសារ​ចាំដីអោយគេថាជាដី​របស់ខ្លួនត្រូវយកមកប្រគល់​អោយម្ចាស់វិញស្របច្បាប់ ទី២គ្រួសារដែលប៉ះផ្លូវដែលកំពង់ស្ថាបនាមិនព្រមទទួលយកការដោះស្រាយឥឡូវគាត់ព្រមទទួលដោយមានការទទួលខុសត្រូវពីលោក អភិបាលរងខេត្តដោយមានសំណងពីក្រុមហ៊ុនហើយជួយចាក់ដីបំពេញអោយគាត់រុះរើផ្ទះចេញទៅសាងសងកន្លែងថ្មីផងដែរ៕