(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី សោម សុ៑ន មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ឋជន បានដឹកនាំសហការី រួមជាមួយ លោក គៀង សេងគី មេឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានចុះសំណេះសំណាល សាកសួរសុខទុក្ខ អតីតយុទ្ឋជន ឈ្មោះ អ៊ូ ម៉ន អាយុ៤៥ឆ្នាំ រស់នៅភមិបញ្ញាជី (ឃុំ ស្រុកខាងលើ)។

អតីតយុទ្ធជនរូបនេះ បានពិការជើងខាងឆ្វេងត្រឹមជង្គង់ដោយសារជាន់មីនដែលពួកទាហានអតីតខ្មែរក្រហមបានបង្កប់ក្នុងពេល ប្រតិបត្តិការនៅតំបន់អូរសាលា ច្រាំងក្រហម ខាងកើតទីរួមខេត្តកំពង់ធំនៅឆ្នាំ១៩៩៨ ក្នុងសម័យសង្គ្រាមផ្ទៃក្នុង។

ដើម្បីជាការដឹងគុណដល់អតីតយុទ្ឋជនយើងដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុជាតិនិងមាតុភូមិរួមចំណែកធ្វើឲ្យប្រទេសជាតិមានសន្តិភាព ។

លោក អ៊ូ ម៉នបានថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ត្រី សោម សុ៑ន និងក្រុមការងារដែលបានលះបង់ពេលវេលាព្រមទាំងចំណាយ ទាំងសម្ភារថវិកាជួយដល់រូបលោក។

ជំនួយដែលបានផ្តល់ជូនរួមមាន ថវិកា១០០.០០០រៀល អង្ករ៥០គីឡូ មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ និងត្រីខ២យួរ៕