(បាត់ដំបង)៖ លោក ឡោក ហ៊ួរ ប្រធានក្រុមការងារថ្នាក់កណ្តាលជួយស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមករានេះ បានអញ្ជើញបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ដែលបានអនុវត្តន៍នៅឆ្នាំ២០១៥ និងលើកទិសដៅការងារអនុវត្តន៍ បន្តសម្រាប់ឆ្នាំ២០១៦នេះ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការចូលរួមពីក្រុមការងារ ចុះជួយស្រុក-ឃុំ នៃស្រុកសង្កែ ខេត្តបាត់ដំបង និងសមាជិកសមាជិកាបក្ស ប្រមាណ៣០០នាក់។ កិច្ចប្រជុំខាងលើក៏បាន ប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារ គណបក្សប្រជាជន ចុះជួយឃុំ-ស្រុក នៃស្រុកសង្កែផងដែរ។

ក្នុងឱកាសដ៏មានតម្លៃនោះ លោក ឡោក ហ៊ួរ បាននាំនូវការផ្តាំផ្ញើ ការសាកសួរសុខទុកពី សម្តេចដែលជាថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែ បារម្ភគិតពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា។

លោក ឡោក ហ៊ួរ​ ក៏បានណែនាំដល់សមាសភាព ក្រុមការចុះជួយឃុំ-ស្រុកសង្កែ ទាំងអស់មេត្តាយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន ឆ្លើយតបឲ្យទាន់ពេលវេលា នូវតម្រូវការចាំចាប់ផ្សេងៗ របស់ប្រជាពលរដ្ឋដើម្បីផ្តល់ភាពកក់ក្តៅជូនពួកគាត់៕