(ភ្នំពេញ)៖ វិនិយោគិនសិង្ហបូរី និងកម្ពុជា រួមសហការគ្នាជាដៃគូយុទ្ធសាស្ត្រ នាំមកនូវគំរោង The Gate Way Project ដ៏ប្រណិត ជាលើកដំបូងនៅក្នុងទីផ្សារអចលនទ្រព្យ របស់ប្រទេសកម្ពុជា ទន្ទឹមនឹងស្ថិរភាពនយោបាយរឹងម៉ាំ ជាមួយកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ បានធ្វើឲ្យវិនិយោគិនខ្មែរ និងបរទេសកាន់តែច្រើនឡើងៗ បានចូលមកបោះទុនវិនិយោគ នៅលើវិស័យខុនដូ និងការិយាល័យប្រណិតៗរបស់ខ្លួន នៅរាជធានីភ្នំពេញជាបន្តបន្ទាប់ នារយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង The Gate Way Project ដែលជាគំរោងអាគារការិយាល័យពាណិជ្ជកម្មទំនើបប្រភេទA និងលំនៅដ្ឋានស្នាក់នៅរួមដ៍ល្អប្រណិត កម្រិតអន្តរជាតិ ដែលមាននៅក្នុងប្រទេសសឹង្ហបូរី បានបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូ នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងធនាគារ កណ្តាលបេះដូងរាជធានីភ្នំពេញ។

គំរោង The Gate Way នេះ គឺជាសមិទ្ធិផលរួមគ្នា នៃកិច្ចសហការ ជាដៃគូយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន TACC Corp.,Ltd ប្រទេសសឹង្ហបូរី និងក្រុមហ៊ុន អាល់ហ្វា ខុនស្ត្រាក់សិន របស់កម្ពុជា។ នៅក្នុងពិធីប្រកាសបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា នូវគំរោង The Gate Way ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

លោក Neo Tiam Boon នាយកប្រតិបត្តិក្រុមហ៊ុន TA CORP Singapore បានឲ្យដឹងថា គំរោង The Gate Way នេះ មានទីតាំងស្ថិតនៅជិតផ្លូវឡើងខាងកើត ស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ដែលជាផ្លូវឆ្ពោះទៅកាន់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គំរោងនេះ និងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ហើយគ្រោងរួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលសាសង់លើផ្ទៃដីទំហំ ៦០៤០ម៉ែត្រការ៉េ ដែលមានអាគារខាងមុខ ជាការិយាល័យប្រណិត មានកំពស់៣៦ជាន់ ស្មើនឹង២៩៩យូនីត នឹងអាគារខាងក្រោយ ជាអាគារ Residence Hall ដែលមានលំនៅដ្ឋានដ៍ប្រណិត ប្រកបដោយផាសុខភាព មានកំពស់៣៩ជាន់ ស្មើនឹង៥៧២យូនីត។

ជាមួយនិងបទពិសោធន៍ជាង៤០ឆ្នាំ នៅលើវិស័យអភិវឌ្ឍន៍អចនលទ្រព្យ និងការសាងសង់ការិយាល័យដ៍ទំនើប ដែលទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសឹង្ហបូរី លោក Neo Tiam Boon បានចាត់ទុកកម្ពុជា ជាទីផ្សារអចលនទ្រព្យ ដែលមានភាពរស់រវើកជាទីបំផុត ដែលជម្រុញ ឲ្យក្រុមហ៊ុនធំៗ ក៍ដូចជា TACC Corp.,Ltd មានការចាប់អារម្មណ៍ ហើយចូលរួមអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា នៅក្នុងវិស័យសំណង់អចលនទ្រព្យនេះ។

គួរបញ្ជាក់ថា គុណសម្បត្តិ នៃការរស់នៅបែបខុនដូរ និងកន្លែងធ្វើការទំនើប នោះនឹងធ្វើឲ្យជីវិតរស់នៅ កាន់តែទាន់សម័យ នឹងផ្តល់នូវជីវិត ពោរពេញដោយភាពសប្បាយរីករាយ ប្រកបដោយផាសុខភាព សុវត្ថិភាព៕