(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានក្រើនរំលឹក និង អំពាវនាវដល់ផលិតករ និងអ្នកនាំចេញទាំងអស់ ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបន បត្របញ្ជាក់ប្រភពដើមទំនិញទម្រង់អេ (C/O From A) តាមប្រព័ន្ធស្វ័យប្រវត្តកម្ម ឲ្យបានមុន ឬស្មើពេលទំនិញត្រូវបានបញ្ជូន និង លើកដាក់លើនាវា។

នៅក្នុងសេចក្តីជូនដំណឹងធ្វើឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ដែលFresh News ទើបទទួលបាននៅថ្ងៃទី២៣ ខែមករា នេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការរំលឹកដល់ផលិតករ និងក្រុមហ៊ុននាំចេញថា យោងតាមមាត្រា ៩៧១ នៃបញ្ញត្តិលេខ ២៤៥៤/៩៣ របស់សហភាពអឺរ៉ុប បានកំណត់ឲ្យអ្នកនាំចេញ និងអ្នកស្នើសុំវិញ្ញាបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់អេ ត្រូវបំពេញបែបបទ និងចុះហត្ថលេខា ចុះកាលបរិច្ចេទឲ្យបានមុន ឬក្នុងពេលទំនិញត្រូវបានបញ្ជូន ឬលើកចូលនាវា (កាលបរិច្ឆេទដូចគ្នានឹងកាលបរិច្ឆេទចេញអញ្ញត្តិបណ្ណដឹកជញ្ជូន Bill of Ladking)។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាល់ពាក្យស្នើសុំបញ្ជាក់ប្រភពដើមទម្រង់អេ ទាំងអស់ ត្រូវតែធ្វើជាមួយប្រព័ន្ធស្វ័យប្រវត្តកម្ម។ ក្រសួងមិនធ្វើក្រៅប្រព័ន្ធស្វ័យប្រវត្តកម្មទៀតឡើយ បើគ្មានករណីចាំបាច់ទេនោះ។

ចំពោះការទូទាត់កម្រៃសេវាសាធារណៈ ត្រូវទូទាត់បាមប្រព័ន្ធអេឡេចត្រូនិក ឬទូទាត់នៅធនាគារ ACLEDA CANADIA ឬ ធនា គារ Foreign Trade Bank ជាដើម៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៖