(កំពង់ឆ្នាំង)៖ រថយន្តកុងទីន័រដឹកភេសជ្ជ:បាកាស់ និងទឹកសុទ្ធក្រឡាប់​ផ្ងា​ជើងកណ្តាល​ផ្លូវ ខណៈបើកគេចពីរថយន្ត​ពីរគ្រឿង​ផ្សេងទៀត ដែលកំពុងបើក​ប្រជែងគ្នាមកពីខាងមុខ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង3៖00នាទី​ រំលងអាធ្រាតថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ នៅលើផ្លូវជាតិលេខ៥ ភូមិត្រពាំងអញ្ចាញ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នគរបាលពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តកុងទីន័រ​ពាក់ស្លាកលេខ ភ្នំពេញ 3A- 7513 ធ្វើដំណើរទិសដៅ ប៉ោយប៉ែត-ភ្នំពេញ ទៅដល់ចំណុចកើតហេតុ ក៏មានរថយន្តពីរគ្រឿងផ្សេងទៀត កំពុងតែវ៉ាជែងគ្នា មកពីខាងមុខ ដូចនេះក៏ធ្វើឲ្យអ្នកបើកបរភ័យ​រេចង្កូកប្រាស់ក្រឡាប់ផ្ងាជើងតែម្តង។

ក្រោយកើតហេតុត្រូវរថយន្ត ផ្សេងមកសាងទំនិញ​ដឹកយកទៅបន្តភ្នំពេញ ៕