(ភ្នំពេញ)​៖​ កម្លាំងចម្រុះនៃសមត្ថកិច្ចចរាចរណ៍ បានបើកប្រតិបត្តការណ៌​ត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹង​នៅតាមបណ្តោយផ្លូវលេខ២៧១​ ត្រង់ចំណុចផ្សារហេងលី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ នាម៉ោង១០៖៤០នាទីយប់ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ​២០១៦​ ដោយរកឃើញថ្នាំញៀនចំនួន២កញ្ចប់​ ម៉ូតូមួយគ្រឿង​ឌ្រឹមសង់សេរី២០១៣ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1BW-8520​ និងកាំភ្លើងខ្លីមួយដើមម៉ាក​ K59 ពុំមានលិខិតស្នាមសម្រាប់សម្គាល់ ការប្រើប្រាស់នោះទេ​ ពីបុរសឈ្លោះ​ ឃីន​ ប៊ុនណា​ ភេទប្រុស​ រស់នៅភូមិព្រះអណ្តូង​ ឃុំកណ្តោលជ្រុំ​ស្រុកពញ្ញក្រែក ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីឃាត់ខ្លួននៅកន្លែង ត្រួតពិនិត្យជនសង្ស័យរូបនោះ ត្រូវបានបញ្ជួនទៅកាន់អធិការនគរបាលខណ្ឌទួលគោក ដើម្បី​ចាត់ការតាមនិតិវិធី។

សូមជំរាបថា ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ និងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកម្លាំងសមត្ថកិច្ច ដែលដាក់នៅតាមគោលដៅដើម្បីត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹង៕