(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១៦ នៅវិទ្យាលយ័ ជា ស៊ីម បឹងកេកកង មានរៀបចំកម្មវិធី ទស្សនទានព្រះពុទ្ធសាសនា ក្រោមអធិបតីភាពលោក បណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រះលិខិតបញ្ញា ប៉ែន វិបុល ព្រះប្រធានសមាគមន៍ទ្រទ្រង់ ការបោះពុម្ភនិងអប់រំ រួមទាំង លោក ង៉ូវ ឈុនហុង នាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ប្រមាណ៥០០នាក់ ។

កម្មវិធីនេះ រៀបចំឡើងដើម្បី អប់រំ គុណធម៌ សីលធម៌ ព្រះពុទ្ធសាសនា ដល់សិស្សានុសិស្ស ឲ្យប្រព្រឹត្តល្អប្រាស់ចាកអំពើអាក្រក់ ទាំងឡាយ ធ្វើយ៉ាងណាឲ្យទទួលបានទាំងចំណេះ ជំនាញ និងគុណធម៌ រួមចំណែក អភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕