(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលការងារទាក់ទងជាមួយសហគមន៍ សមាគម អង្គការឥស្លាមក្នុងប្រទេស និងក្រៅប្រទេស។

នេះបើតាមសេចក្ដីសម្រេចស្ដីពីការតែងតាំងមន្ដ្រីគណបក្ស របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។

ខាងក្រោមនេះជាសេចក្ដីសម្រេចតែងតាំងរបស់សម្ដេចតេជោ ហ៊ុន សែន៖