(ភ្នំពេញ)៖ កាលពីចុងខែកក្កដានេះ ក្រុមការងាររបស់ក្រុមហ៊ុន មិត្តហ្វូន អ៊ីនធឺណិត បាននាំយករង្វាន់ទូរទស្សន៍ SAMSUNG SMART TV 43អ៊ីន ចំនួន ១មួយរង្វាន់ទៅប្រគល់ជូនអតិថិជនដល់គេហដ្ឋានផ្ទាល់នាខេត្តស្វាយរៀង។

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ ទូរទស្សន៍ SAMSUNG SMART TV 43’ បានទៅលើអតិថិជនឈ្មោះ ម៉ៅ កុសល ដែលមានទីលំនៅ នៅភូមិ អង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

លោក ម៉ៅ កុសល បានបង្ហាញអារម្មណ៍សប្បាយរីករាយ នឹងបញ្ជាក់ថារង្វាន់ដែលផ្តល់ជូននេះ ជារង្វាន់ពិតប្រាកដមិនមានក្លែងបន្លំឡើយ។

បន្ថែមពីនេះទៅទៀតលោកបានបន្តថា អ៊ីនធឺណិត មិត្តហ្វូន គឺជាអ៊ីនធឺណិតដែលមានល្បឿនលឿន សេវាទាន់ចិត្ត នឹងសន្សំសំចៃបានច្រើន៕