(ភ្នំពេញ)៖ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនស្រ្តីវ័យក្មេង ដែលបង្ហោះរូបភាព ប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅលើ​ Facebook ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ នៅក្រសួងមហាផ្ទៃ។

សមត្ថកិច្ចបានថ្លែងឲ្យដឹងថា ការចាប់ឃាត់ខ្លួនមកទៅសួរនាំនេះ ធ្វើឡើងនៅចំណុចភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, វេលាម៉ោងប្រមាណ ៨៖៣០នាទីព្រឹកថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចនឹងតាមស្វែងរកបក្ខពួក ៤-៥នាក់ទៀត៕