(ភ្នំពេញ)៖ ហិរញ្ញវត្ថុ គឺជាអាយុជីវិតរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបំពេញបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស បំពេញតួនាទីតែមួយ ក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង និងស្វាគមន៍រាល់ការបរិច្ចាគ ពីសំណាក់សប្បុរសជននានាទាំងនៅកម្ពុជា និងមកពីសហគមន៍អន្តរជាតិ។

វីដេអូខ្លីដែលមានចំណងជើងថា «បេះដូងពីរលោតក្នុងពេលតែមួយ» បង្ហាញពីកិច្ចសហការ រវាងមូលនិធិទាំងពីរ ក្នុងគោលដៅរួមតែមួយ គឺរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា៕