(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅព្រលានយន្តហោះ បានឱ្យដឹងថា ពេលនេះសន្តិសុខ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានរឹតបន្តឹងយ៉ាងល្អ ខណៈដែលយន្តហោះរបស់ លោក ចន ឃែរី (Jonh Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកជិតមកដល់។

តាមប្រភពពីមន្រ្តីពាក់ព័ន្ធ បានឱ្យដឹងថា លោក Jonh Kerry នឹងមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង ដើម្បីជួបថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃស្អែក។លោក Jonh Kerry អាចនឹងមកដល់ម៉ោង៦៖៣០ល្ងាចនេះ៕