(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ការផ្អាកសកម្មភាពអនុវត្តជាបណ្ដោះអាសន្ន របស់ក្រុមការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី។
រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា «ក្រុមការងារអន្តរក្រសួងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដែលបានកំពុងអនុវត្ត ការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដី ធ្លី និងការរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី បានសម្រេចផ្អាកសកម្មភាពអនុវត្តការងារមួយរយៈពេលសិន ដោយសារមូលហេតុអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ដែលនឹងអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ធ្វើឲ្យក្រុមការងារមានការពិបាកក្នុងការអនុវត្តការងារ»។
រដ្ឋបាលខេត្ត នឹងជូនដំណឹងអំពីកាលបរិច្ឆេទ ចាប់ផ្តើមអនុវត្តការងារបន្តនៅពេលក្រោយ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តមណ្ឌលគិរី៖