(កណ្តាល)៖ តាមសេចក្តីរាយការណ៌ ជំហានដំបូងបានឲ្យដឹងថា នៅវេលាម៉ោង ជាង៧យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ មានករណីចោរមួយក្រុមចូលបាញ់ប្លន់យកទ្រព្យសម្បត្តិ ដល់ក្នុងផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលឲ្យជនរងគ្រោះម្នាក់ ជាម្ចាស់ផ្ទះរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

អធិការនគរបាលស្រុកកណ្តាលស្ទឹងលោក មៀន ច័ន្ទរិទ្ធ បានប្រាប់ភ្នាក់ងារ Fresh News ថា លោកកំពុងរវល់ចំពោះករណីនេះ មិនទាន់អាចបញ្ជាក់បានទេ។

មន្រ្តីសមត្ថកិច្ចមួយរូបបានប្រាប់ថា  ករណីប្លន់ប្រដាប់អាវុធ​នៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកណ្តាលស្ទឹង វេលាម៉ោង ជាង៧យប់ បង្កឡើងដោយ ជនសង្សយ័មានគ្នា៣នាក់ ដែលមានអាវុធវែង និងខ្លីចូលតាមទ្វាររបង​ក្រោយ។

ពេលចូលដល់ម្ចាស់ផ្ទះ ឮសូរសម្លេងក៏ទៅបើកទ្វារស្រាប់​តែជនល្មើសបាញ់ពី ខាងក្រៅចូលទម្លោះទ្វារចូលក្នុង ត្រូវចំពោះជនរងគ្រោះ (ស្លាប់ក្រោយជួនទៅពេទ្យ) ពួកវាក៏​ធាក់ទ្វាចូលមកខាងក្នុង ហើយបានស្រែកថា «ពួកអញមកយកលុយនៅឲ្យស្ងៀម..!» ។ ស្របពេលនោះដែរម្តាយជនរងគ្រោះ​ក៏ស្រែកឲ្យគេជួយជន​ល្មើសក៏បាញ់ត្រូវគាត់់​ចំភ្លៅមួយគ្រាប់ទៀត។

យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ច កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំ និងស្រាវជ្រាវករណីនេះ៕