(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការសកម្មភាព ឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធ Internet នៅកម្ពុជា ក្រោមអធិបតីភាពលោកស្រី ញ៉េប សុភាព អគ្គលេខាធិការ (ក.ជ.ក)។

សិក្ខាសិលានេះធ្វើឡើង ក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងផែនការ ឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធ Internet។ ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពី លោក លោកស្រី មកពីអង្គភាពចំណុះក្រសួងមហាផ្ទៃ មន្ត្រី ក.ជ.ក និងយុវជនដែលមកពីក្រសួងអប់រំ យុវជន និងកីឡា និងតាមសហគមន៍ជាច្រើនរូបទៀតផងដែរ៕