(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងគ្រោះដោយសារទឹកភ្លៀងជន់លិចកាលពីប៉ុន្មានថ្ងៃមុននេះ។ ក្រោយបានទទួលព័ត៌មាននេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន បានរៀបចំនូវជំនួសប្បុរសធម៌មួយចំនួនដូចជាគ្រឿងឧបភោគ បរិភោគ ជួយរំលែកការលំបាករបស់ពួកគេ។

នៅពេលរសៀលថ្ងៃទី ៥ ខែសីហា លោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងលោក CAO JIANJIANG អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានដឹកនាំបុគ្គលិកក្រុមហ៊ុន និងសមាជិកអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន បានចូលរួមបរិច្ចាគអង្ករ ភួយ មុង និងសំភារប្រើប្រាស់ប្រចាំថ្ងៃដល់អ្នករងគ្រោះ។

លោក CHEN JIANGANG បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីសាលាឃុំបិតត្រាំង និងប្រជាពលរដ្ឋដែលរស់នៅឃុំបិតត្រាំង ទៅដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោក បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ខ្លាំងជាច្រើនដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកសង្ឃឹមថា សកម្មភាពនេះអាចជួយដល់ប្រជាពលរដ្ឋ ដែលរស់នៅឃុំបិតត្រាំងត្រឡប់មករកជីវិតធម្មតាវិញយ៉ាងឆាប់រហ័ស។

មេឃុំបិតត្រាំង មាច ចាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន។ លោក បានលើកឡើងថា ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យខូចខាតដល់ផ្ទះ និងដីស្រែចម្ការរបស់អ្នកភូមិ។ សម្ភារៈដែលបានបរិច្ចាគមកពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន បានជួយបំពេញតម្រូវការជាបន្ទាន់នាពេលបច្ចុប្បន្ននេះ ដែលអាចជួយកាត់បន្ថយនូវការលំបាក់របស់អ្នកភូមិផងដែរ។

កន្លែងផ្តល់អំណោយពោរពេញទៅដោយភាពកក់ក្តៅ ពីព្រោះសម្ភារៈទាំងនេះ បាននាំមកនៅក្តីសង្ឃឹមជូនដល់ជនរងគ្រោះ។ ប្អូនប្រុសម្នាក់ឈ្មោះ សួ សភឺន បាននិយាយថា «ខ្យល់ និងភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបំផ្លិចបំផ្លាញផ្ទះរបស់គាត់ គ្រែ និងភួយទាំងអស់នៅក្នុងផ្ទះសុទ្ធតែប្រើមិនបានទៀតទេ។ ភួយ និងកន្ទេលដែលទទួលបានពីតំបន់សេដ្ឋកិ្ចពិសេសក្រុងព្រះសីហនុលើកនេះ បានធ្វើឱ្យគ្រួសារគាត់គេងលក់ស្រួល។ បំណងប្រាថ្នាដ៏សាមញ្ញនេះធ្វើឱ្យជនរងគ្រោះជាច្រើនរំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក»

ក្នុងនោះក៏មានបុរសម្នាក់ដែលមានអាយុច្រើនណាស់ទៅហើយ តាមការណែនាំរបស់មន្ត្រីសាលាឃុំ គាត់ និងប្រពន្ធគាត់មិនមានសុខភាពល្អទេ គ្រួសារគាត់ចិញ្ចឹមជីវិតផ្អែកលើដីបន្តិចបន្តួចរបស់គេ ពេលមុនបានមើលឃើញថា អង្ករនៅផ្ទះគាត់ត្រូវបានហូបអស់ហើយ អាហារ និងអង្ករ ដែលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជូនមកបានបំពេញតម្រូវការជាបន្ទាន់របស់ពួកគាត់។

នៅកន្លែងផ្តល់អំណោយក៏មានស្រ្ដីពីរបីនាក់ដែលបានមកជួយធ្វើការក្នុងនោះមានស្រីមួយនាក់ឈ្មោះ សាម ង៉ន បានណែនាំខ្លួនយ៉ាងរីករាយថា «ខ្ញុំកំពុងធ្វើជាប្រធានក្រុមការងារមួយនៅក្នុងក្រុមហ៊ុន GREEN SUNMIT ប្តីរបស់ខ្ញុំក៏ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែរ។ កាលពីមុនសមាជិកគ្រួសារយើងខ្ញុំសុទ្ធតែជាកសិករ ប៉ុន្តែឥឡូវនេះយើងទទួលបានប្រាក់ចំណូលកាន់តែច្រើនហើយ។ ឥឡូវនេះគ្រួសារយើងខ្ញុំមានម៉ូតូ និងមានឡានទៀត។ ជាការពិតណាស់ ឥឡូវនេះមានប្រជាពលរដ្ឋដែលរស់នៅឃុំបិតត្រាងកាន់តែច្រើន ដែលកំពុងធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយជីវភាពរបស់ពួកគេចាប់ផ្ដើមកាន់តែប្រសើរឡើងៗ»

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសាងសង់ និងអភិវឌ្ឍន៍អស់រយៈពេល១០ឆ្នាំជាងហើយ។ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន បានប្រកាន់ខ្ជាប់គំនិតដែលផ្តល់លទ្ធផលនៃការអភិវឌ្ឍន៍ជូនទៅប្រជាពលរដ្ឋវិញ ធ្វើឱ្យប្រជាជនក្នុងតំបន់ទទួលបានផលប្រយោជន៍ពិតប្រាកដ និងមានសុភមង្គល។ មិនត្រឹមតែបរិច្ចាគដល់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងបង្កើតអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន ដែលបានធ្វើសកម្មភាពសប្បុរសធម៌នានាដូចជាបរិច្ចាគទៅសាលារៀន ជួយអ្នកទន់ខ្សោយ និងជួយជនក្រីក្រ។

នៅពេលជំងឺរកូវីដ១៩បានផ្ទុះឡើងក្នុងឆ្នាំនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរកូវីដ១៩នេះ ដូចជាត្រួតពិនិត្យ និងធានាគ្មានអ្នកឆ្លងនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម ដូចជាបរិច្ចាគសំភារៈវេជ្ជសាស្រ្តដល់ក្រសួងស្ថាប័ននានា ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរកូវីដ១៩៕